ណាងអង្គការលីកាដូ ប្រជាពលរដ្ឋ និង សិស្សានុសិស្សជាច្រើនទៀត។ លោក អោក សំណាង ប្រធានមន្ទីរព័ត៌មានខេត្តកំពត មានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១២ រហូតមកដល់ពេលនេះកម្មវិធី សន្ទនាមតិអភិវឌ្ឍន៍មូលដ្ឋាន មានរយះពេល ជាង២ឆ្នាំហើយ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបង្កើនសមត្ថភាព សេវាផ្សព្វផ្សាយ និង មានតួនាទីដ៏សកម្មក្នុងដំណើរការសម្របសម្រួលការចូលរួម និង សិទ្ធ ទទួលបានព័ត៌មាន ព្រមទាំងចូលរួមចំណែកបង្កលក្ខណៈកាន់តែប្រសើរឡើង នៃការលើកកម្ពស់សម្លេងរបស់ប្រជាពលរដ្ឋ មានតម្លាភាព និងការទទួលខុលត្រូវ របស់ អាជ្ញាធរលើបញ្ហានានាដែលមានផលប៉ះពាល់ ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសការលើកកម្ពស់អភិបាលកិច្ចល្អ ស្របតាមយុទ្ធសាស្រ្តដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលអាណត្តិទី៥។ ក្នុងឆ្នាំ ២០១៣ កន្លងមកនេះកម្មវិធីសន្ទនាមតិអភិវឌ្ឍន៍មូលដ្ឋាន ផលិតបាន ១៨៧ ប្រធានបទ មានវាគ្មិនចូលរួមចំនួន ១៣៦នាក់ ស្រី ៣៥នាក់ មានប្រិយមិត្តទូរស័ព្ទចូលរួមក្នុងកម្មវិធីចំនួន ៨៦៥ នាក់ ស្រី ១៩៨ នាក់ និងធ្វើការផ្សាយនៅក្រៅស្ទូឌីយោចំនួន ០៤លើក នៅក្រុងកំពត ចំនួន ០១លើក នៅស្រុកឈូក ០១លើក ស្រុកកំពុងត្រាច ០១លើក និង លើកទី ០៤ នៅឃុំកន្តោល ស្រុកទឺកឈូ។ ឆ្នាំ ២០១៤ នេះវិទ្យុFM ជាតិ ៩ មករា បានបង្កើតឡើងនូវកម្មវីធីថ្មីមួយទៀតគឺកម្មវិធី “យើងធ្វើបាន” ក្នុងគោលបំណងលុបបំបាត់អំពើរហិង្សាក្នុងគ្រួសារ ដោយបានដំណើរការផ្សាយនិងផ្សព្វផ្សាយដោយវិទ្យុFM ជាតិ ៩ មករា៩៩.៧០ Mz.
នៅក្នុងកម្មវិធីនេះផងដែរក៏មានការបើកអោយសួរសំណួរពីសំណាក់អ្នកចូលរួមផ្ទាល់
និង ប្រិយមិត្តដែលតាមដានស្តាប់កម្មវិធីនេះតាមរយះវិទ្យុដែលសំណួរទាក់ទងនឹងប្រធានបទដើម្បីធ្វើការដោះស្រាយពីវាគ្មិន
ហើយណែនាំប្រជាជនអោយមានការយល់ដឹងអោយកាន់តែច្បាស់អំពីអំពើហិង្សានិងការពារខ្លួនពីអំពើហិង្សាក្នុងគ្រួសារ។
0 comments:
Post a Comment