ផ្លា តូ
កើតនៅក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ
ផ្លាតូ
កើតនៅក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ
ហើយស្លាប់នៅក្នុងឆ្នាំ
៣៤៧ មុន គ.ស។ បានរួមចំណែកបង្កើតនូវមូលដ្ឋានសម្រាប់ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់ សូក្រាត
គឺផ្តោតទៅលើរដ្ឋនយោបាយ និងច្បាប់ ។ គាត់ចាប់អារម្មណ៍ទៅលើប្រជាជន ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ
និងសុភមង្គល
ព្រមទាំងធ្វើឲ្យសង្គមទាំងមូល
ស្ថិតក្នុងស្ថេរភាពទាំងផ្នែកសេដ្ឋកិច្ច
ទាំងផ្នែកនយោបាយ។
ផ្លាតូ ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ
ដែលគេតែងតែជួបប្រទះក្នុងរដ្ឋក្នុងសង្គម
ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ
ដោយប្រើវីធីមួយ គឺបង្កើតរដ្ឋគំរូ
ដែលមានមេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ
មានសុភវិនិច្ឆ័យ។ តាមទស្សនៈរបស់ផ្លាតូថា “ពិភពលោក
កើតឡើងដោយធាតុ ២ យ៉ាង
គឺពិភពទស្សនៈ និងរូបធាតុ ។ ពិភពទស្សនៈ
មិនសំដៅទៅលើរចនាសម្ព័ន្ធគំនិតនោះទេ
ប៉ុន្តែជាពិភពសច្ចៈដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង
។ ចំណែករូបធាតុនិយម
នៅក្នុងដំណើរវិវត្តន៍របស់ខ្លួន
គ្មានភាពសច្ចៈទេ” ។ ផ្លាតូបានបង្ហាញថា
“គ្មានរូបធាតុណាមួយ
មិនប្រែប្រួលបាត់បង់នូវស្ថានភាពរបស់វាទេ
គឺមានតែការប្រែប្រួលប៉ុណ្ណោះ ដែលមិនប្រែប្រួល” ។ បានន័យថា
គឺមានតែពិភពទស្សនៈទេ ដែលមានភាពសច្ចៈ និងមិនប្រែប្រួល
ចំណែកឯរូបធាតុវិញ
មានលក្ខណៈស្រពិចស្រពិលមិនមានភាពសច្ចៈ
គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅខ្លួនរបស់វា គ្រប់ពេលវេលានោះទេ។
0 comments:
Post a Comment