កាលពីរសៀលថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៣ កន្លងទៅនេះ
នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានសម្ពោធដាក់ឲ្យប្រើប្រាស់
មណ្ឌលយុវជនលោកពុករួរ និង អាងទឹក
ក្រោមអធិបតិភាពរបស់
ក្រោមអធិបតិភាពរបស់
លោកអភិបាល អូលីវីយែ ជ្មីតអីស្លែរ
ជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ
លោកពុក Jhon visser ប្រធានមូនិធិដុនបូស្កូកម្ពុជា
លោកពុក Jhon visser ប្រធានមូនិធិដុនបូស្កូកម្ពុជា
លោក ពុក លី សំណាង គណៈគ្រប់គ្រងសាលាដុនបូស្កូខេត្តកែប
តាមរបាយការណ៏បូកសរុបរបស់លោកនាយកបានអោយដឹងថា
អគារលោកពុករួរ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ២០០១
ដោយមានការជួយឧបត្ថមពីអង្គការមួយនៅប្រទេស បែលជីម
ក្នុងគោលបំណងសំរាប់អោយយុវជន និង
យុវនារីដែលសិក្សានៅសាលាដុនបូស្កូដ៏ទៃទៀតបានមកស្នាក់និងធ្វើសិក្ខាសិលា។
ក្នុងឆ្នាំ២០១១ មូលនិធិដុនបូស្កូកម្ពុជាបានសំរេចចិត្តយកទីតាំងនេះដើម្បីជួយសំរួលដល់យុវជនក្រីក្រ
ដែលមកពីខេត្ត កែប កំពត និង តាកែវ អោយសិក្សារដោយមិនត្រូវការធ្វើដំណើរទៅខេត្តឆ្ងាយ។
រហូតដល់ដើមឆ្នាំ ២០១៣ អង្គការ Europhean Patent Office បានឧបត្ថម្ភនៅទឹកប្រាក់មួយចំនួនដើម្បីជួលជុលជាន់ទាល់ដី
ហើយការខាន់បន្ទប់ក៏ដូចជាជួសជុលអគារជាន់ទី១ គឺមានការឧបត្ថម្ភយ៉ាងពេញទំហឹងពី អង្គការ
WD និង Roter Dam។
លោកនាយកបានបន្ថែមទៀតថាចំនែកឯអាងទឹកវិញ
ដំបូងគឺគិតត្រឹមតែជាអាងទឹកសំរាប់ផ្គតផ្គង់ទឹកដល់អាគារដ៏ទៃតែប៉ុណ្ណោះ
ដោយសារតែខេត្តកែបមិនទាន់មានប្រព័ន្ធទឹកស្អាតគ្រប់គ្រាន់ ប៉ុន្តែដោយមើលឃើញថាសាលានៅខ្វះបន្ទប់សំរាប់អ្នកគ្រូស្នាក់នៅ
គណៈគ្រប់គ្រង់សាលាក៏បានសំរេចចិត្តកែសំរួលអាងទឹកនោះទៅជាផ្ទះ
ដែលមាន៤ជាន់ក្នុងនោះជាន់ផ្ទាល់ដី ជាន់ទី១ និង
ជាន់ទី២ ជាបន្ទប់សំរាប់អ្នកគ្រូស្នាក់ ជាន់ទី៣ ជាកន្លែងទំនេរសំរាប់ប្រជុំ ឫ
លំហែរកាយ
និងជាន់ទី៤
ជាកន្លែងសំរាប់ដាក់សីទែនទឹកដែលផ្ទុកចំនុះទឹកបាន ៨០០០០ លីត្រ
ហើយក៏មានអាងទឹកក្រោមដីដែលអាចស្ទុកទឹកបានរហូតដល់ ៥០០០០ លីត្រផងដែរ។ ផ្ទះអាងទឹកនេះត្រូវបានជួយឧបត្ថម្ភ
ដោយការិយាល័យកណ្ដាលរបស់អង្គការ
ដុន បូស្កូ អន្តរជាតិនៅប្រទេសអាលឺម៉ង់
នៃទីក្រុង បុន
និង ក៏មានការចូលរួមឧបត្ថម្ភពីអង្គការ Roter Dam ដែលចំណាយទឹកប្រាក់អស់ប្រមាណជិត៥មឺនដុល្លារអាមេរិច។
ស្រប់ពេលជាមួយគ្នានោះដែរ
លោកពុក ចន វីសឺ (Jhon Visser) បានកោតសរសើរដល់គណៈគ្រប់គ្រង់សាលាដុនបូស្កូខេត្តកែប
ដែលបានរៀបចំសាងសង់អាគារយ៉ាងច្រើនសំរាប់សិក្សា
និង ស្នាក់នៅ ហើយគាត់ក៏បានអរគុណដល់ម្ចាស់ជំនួយដែលបានឧបត្ថម្ភដល់សាលា។
នៅក្នុងឱកាសដ៏ពិសេសនោះ
លោក អភិបាល អូលីវីយែរ មានប្រសាសន៍ថា
គាត់សប្បាយចិត្តណាស់ដោយសារតែកាលពីមុនទីតាំងនេះជាព្រៃប៉ុន្តែឥឡូវនេះបានប្រែក្លាយទៅជាសាលាដែលមានភាពស្រស់ស្អាត
ហើយគាត់មានមតិផ្តាំផ្ញើរដល់និសិត្សគ្រប់រូបអោយខិតខំរៀនសូត្រដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយមានភាពរីកចំរើន។
ជាចុងក្រោយគណៈអធិបតី
អញ្ជើញកាត់ខ្សែបូរដើម្បីសម្ពោធ និង ដាក់អោយប្រើប្រាស់ជាផ្លូវការ ហើយគណៈអធិបតី និង
ភ្ញៀវកិត្តិយស ក៏បានដើរទស្សនាកន្លែកមួយចំនួននៅក្នុងសាលាផងដែរ។
0 comments:
Post a Comment