Saturday, April 27, 2013



 កាលពីថ្ងៃសុក្រទី២៦ ខែមេសាឆ្នាំ ២០១៣ វេលាម៉ោង៨ព្រឹក លោកអភិបាលក្រុងកែប លោក ងិន វណ្ណដា បានចុះបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយក្រោម ប្រធានបទភូមិឃុំមានសុវត្ថិភាពនៅ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូកែប។នៅក្នុងអង្គពីធីនោះមានសិក្ខាកាមចំនួន១៤០នាក់រួមមានលោក មុំ សុខា​ ព្រមទាំងកងរាជអាវុធហត្ថជុំវិញខេត្ត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវះដុនបូស្កូកែប។ អង្គពិធីទាំងមួលប្រកបដោយភាពរីករាយ និងមានប្រសិទ្ឋភាពដោយលោកអធិការក្រុងកែប មុំ សុខា បានបង្ហាញពីគោលការណ៏របស់ភូមិឃុំមានសុវត្ថិភាពដោយលោកបានលើកឡើងពីគោលការណ៏ធំទាំងប្រាំបួនយ៉ាងរបស់ភូមិឃុំមានសុវត្ថិភាពរួមនិងមតិសំណេះសំណាលរបស់លោកលើសពីនេះទៅទៀតលោកក៏បានភ្ជាប់និងឧទាហរណ៏ល្អដែលជាបទពិសោធន៏ល្អសំរាប់សិក្ខាកាមនៅក្នុងអង្គពិធីទាំងមួលផងដែល។ក្រោយពីចប់មតិរបស់លោកអធិការក្រុងកែបរួចមកលោកអភិបាលក្រុងកែប ងឹម វណ្ណដា បានបង្ហាញបន្ថែមអំពីពត័មានភូមិឃុំមានសុវត្ថិភាពនិងពត័មាន ផ្សេងៗ ទៀតដែលទាក់ទងនិងច្បាប់ ចំណុចដែលបានបង្ហាញខាងលើគឺលោកបានផ្តោតសំខាន់ទៅលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ ហើយលោកក៏សំណូមពរអោយសិស្សានុសិស្សទំាងអស់ទៅចូលរួមធ្វើការបោះឆ្នោតដើម្បីជ្រើសរើតំណាងរាស្រ្តពីព្រោះថាវាជាវាសនានៃប្រទេសជាតិយើង បន្ទាប់ពីធ្វើការពន្យល់រូចមកលោកសូមអោយសិក្ខាកាមទាំងអស់លើកឡើងជាសំណួមពរឬមតិយោបល់ ដោយសិស្សានុសិស្សបានចោលសួរជាច្រើនសំណួរដែលទាក់ទងទៅនឹងប្រធានបទ ដើម្បីអោយពង្រើកនូវចំណេះនិងយល់ដឹងពីច្បាប់។ក្រោយពីការចោលសួរនិងការឆ្លើយក៏ក្បោះក្បាយរបស់លោកអភិបាលក្រុងនិងលោកអធិការក្រុងកែបរូចមកក្រុមការងាររបស់លោក។លោកបានមានប្រសាសន៏ថាលោកពិតជាមានភាពសោមនុស្សរីករាយជាខ្លាំងព្រោះថាលោកបានទទួលនូវសំណួរជាច្រើនដែលមានលក្ខណៈប្រជាធិតេយ្យមែនដោយមានការចោលសួរនិងឆ្លើយដើម្បីរកចំណុចខុសនិងត្រូវឬចំណុចដែលល្អសំរាប់អភិវឌ្ឍន៏ប្រទេសជាតិ សង្គមជាតិយើងអោយមានការរីកចំរើនដូចប្រទេសជិតខាងយើងពីព្រោះថាយើងជាសមាជិកអាស៊ានម្នាក់ក្នុងចំណោមប្រទេសអាស៊ាន។ចុងក្រោយលោកធ្វើការថ្លែងអំណរគុណដល់អធិការសាលាដែលផ្តល់ឪកាសដល់ក្រុមការងាររបស់លោកបានបើកវគ្គបណ្តុះបណ្តាលនៅទីនេះជាពិសេសនោះគឺសិស្សានុសិស្ស លោកគ្រូអ្នកគ្រូដែលមានចំណាយពេលវេលាដ៏មានតំលៃមកចូលរួមក្នុងពិធីនេះ លោកបានបន្តទៀតថា ខ្ញុំសង្ឃឹមថាក្មួយសិស្សានុសិស្សទាំងអស់ លោកគ្រូអ្នកគ្រូរួមនិងក្រុមការងាររបស់ខ្ញុំទំាងអស់នឹងគោរពច្បាប់លើសពីនេះទៅទៀតក្មួយទាំងអស់គ្នានឹងចួលរួមក្នុងការសហការជាមួយក្រុមងាររបស់ពូដោយផ្សព្វផ្សាយពត័ទៅកាន់មនុស្សដ៏ទៃទៀតដែលមិនទាន់បានយល់ពីគោលការណ៏ទាំងប្រាំបួនយ៉ាងរបស់ភូមិឃុំមានសុវត្ថិភាពគឺ

  1. គ្មានអំពើឆក់ប្លន់គ្រប់ប្រភេទ
  2. គ្មានការប្រើប្រាស់និងការជួញដូរគ្រឿងញៀន
  3. គ្មានអំពើអាណាចារនិងការជួញដូរកុមារនិងស្រ្តី
  4. គ្មានក្មេងទំនើង
  5. គ្មានល្បែងស៊ីសងគ្រប់ប្រភេទ
  6. គ្មានគ្រោះថា្នក់ចរាចរណ៏
  7. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ឋតិភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ
  8. គ្មានគ្រោះថ្នាក់មហន្តរាយផ្សេងៗ
  9. គ្មានការត្រួតពិនិត្យខុសច្បាប់







0 comments:

Post a Comment